រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកជំទាវ ឡោក ខេង ប្រធានគណៈប្រតិភូកម្ពុជា ចូលរួមប្រជុំកិច្ចប្រជុំសមាជិកសភាស្រ្តីនៃវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក លើកទី២៧ បានដឹកនាំកិច្ចប្រជុំក្រុមការងារខ្លឹមសារ សេចក្តីព្រាងសេចក្តីសម្រេចរួមនៃកិច្ចប្រជុំក្រុមសមាជិកសភាស្រ្តី ដែលកម្ពុជានឹងត្រូវធ្វើជាប្រធានដឹកនាំ។
លោកជំទាវ បានថ្លែងអំណរគុណដល់លោកជំទាវជាគណៈប្រតិភូ លោកជំទាវ ឯកឧត្តម លោក លោកស្រី នាង កញ្ញា តំណាងរាជរដ្ឋាភិបាល អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រុមការងារស្រ្តី វិទ្យាស្ថានសភាកម្ពុជា ដែលបានខិតខំប្រឹងប្រែង ស្រាវជ្រាវប្រធានបទពិភាក្សា និងចូលរួមក្នុងការតាក់តែងសេចក្តីព្រាងសេចក្តីសម្រេចរួម ដ៏មានអត្ថន័យ ខ្លឹមសារ និងសារៈសំខាន់ ជាមុខមាត់របស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាដែលជាម្ចាស់ផ្ទះ និងជាប្រធានអង្គប្រជុំនៃវេទិកាសភាអាស៊ី ប៉ាស៊ីហ្វិកលើកទី២៧។