ឯកឧត្តម និត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវ ចាក់បេតុង ផ្លូវខេត្តលេខ១២៩បេ ហៅផ្លូវប្រឡាយ ០១ ដែលមានប្រវែង ១៧,៨០០ម៉ែត្រ ចំណាយថវិការសរុប ៦លានដុល្លារ


តាកែវ៖ នាព្រឹកថ្ងៃចន្ទ ៤ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម និតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តតាកែវ ឯកឧត្ដម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្ត ឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីបម៉ុង គ្រុប រួមជាមួយ ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវខេត្តលេខ១២៨បេ ហៅផ្លូវប្រលាយលេខ០១ ដែលមានប្រវែង ១៧,៨០០ម៉ែត្រ ដោយចាប់ពីភូមិត្រពាំងលើក ឃុំព្រៃស្លឹក ស្រុកទ្រាំង តភ្ជាប់ពីផ្លូវជាតិ លេខ០២ ត្រង់ចំណុច PK 90+500 ដល់ចំណតកំពង់ផែកំពង់អំពិល ស្ថិតនៅឃុំបូរីជលសារ ស្រុកបូរីជលសារ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅបរិវេណវិទ្យាល័យសុខអាន ដួងខ្ពស់ ស្ថិតនៅ ឃុំដួងខ្ពស់ ស្រុកបូរីជលសារ ។

សូមបញ្ជាក់ដែរថា ការស្ថាបនាផ្លូវខេត្តលេខ១២៩B ហៅផ្លូវប្រឡាយលេខ ០១ ដែលមានប្រវែង ១៧៨០០ម៉ែត្រ ចាប់ពីភូមិត្រពាំងលើក ឃុំព្រៃស្លឹក ស្រុកទ្រាំង តភ្ជាប់ពីផ្លូវជាតិលេខ០២ ត្រង់ចំណុច PK 90+500 ដល់ចំណតកំពង់ផែកំពង់អំពិល ស្ថិតនៅឃុំបូរីជលសារ ស្រុកបូរីជលសារ ដែលចាក់បេតុង ទទឹង ៨ម៉ែត្រ និងសង្ខាងចាក់គ្រួសក្រហម ១,៥ម៉ែត្រ ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនីបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា ទុកជាចំណងដៃ ដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ ដែលទទួលការស្ថាបនាដោយក្រុមហ៊ុនជីបម៉ុងគ្រុប របស់ អ្នកឧកញ៉ា លាង ឃុន ដែលគ្រោងចំណាយថវិការជាង ៦លានដុល្លារសហរដ្ឋអាមេរិក ៕