កិច្ចប្រជុំទ្វេភាគីរវាងឯកឧត្តម វេង សាខុន និងអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម ប្រទេសចិន


ភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦–នៅសណ្ឋាគារ រ៉ាហ្វ័លឡឺរ៉ូយ៉ាល់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ មានកិច្ចប្រជុំទ្វេភាគីរវាងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងឯកឧត្តម  Qu Dongyu អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋប្រជាមានិតចិន និងមានការចូលរួមពីមន្រ្តីជំនាញ ផងដែរ។
ឯកឧត្តម វេង សាខុន បានថ្លែងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូក្រសួងកសិកម្មនៃសាធារណរដ្ឋ ប្រជាមានិតចិន និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមហាមិត្តចិន ដែលតែងតែឧបត្ថម្ភ គាំទ្រដល់ កម្ពុជា ដែលចិននិងកម្ពុជាមានទំនាក់ទំនងមិត្តភាពជាប្រពៃណីយូរអង្វែង ជួយគ្នាទៅវិញទៅមក។
ជាពិសេសតាមរយៈគោលនយោបាយខ្សែក្រវ៉ាត់មួយ និងវិថីសូត្រ របស់ឯកឧត្ដមប្រធានាធិបតី ស៊ី ជីងពីង គឺបាននិងកំពុងធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍តំបន់ និយាយរួម និងដោយឡែកសម្រាប់ប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ដល់កិច្ចពិភាក្សានាពេលនេះ ដែលជាឱកាសពង្រឹងសហប្រតិបត្តិការ រវាងក្រសួងកសិកម្មទាំងពីរឱ្យកាន់តែរឹងមាំ។
ឯកឧត្ដម Qu Dongyuបានថ្លែងថាទំនាក់ទំនងកម្ពុជា ចិន ជាទំនាក់ទំនងយូរអង្វែងជាប្រពៃណី។ ប្រជាជនចិន មានសេចក្ដីគោរពដ៏ខ្ពង់ខ្ពស់ចំពោះព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា- ចក្រកម្ពុជា។ ដោយឡែកចំពោះឯកឧត្តមវិញចាប់អារម្មណ៍ថា ប្រទេសកម្ពុជាដ៏ស្រស់ស្អាតនិងការទទួល បដិសណ្ឋារកិច្ចដ៏កក់ក្ដៅ គឺធ្វើឱ្យឯកឧត្តមមានអារម្មណ៍ដូចនៅផ្ទះខ្លួនឯង។ ឯកឧត្ដម មានសេចក្ដីរីករាយ ដោយឃើញកម្ពុជាបានទទួលផលប្រយោជន៍ពីខ្សែក្រវ៉ាត់មួយ និងវិថីសូត្រដែលកម្ពុជាស្ថិតក្នុងតំបន់សំខាន់ ហើយដែលជាគោលនយោបាយដែលថ្នាក់ដឹកនាំប្រទេសទាំងពីរយកចិត្តទុកដាក់ខ្ពស់។
ឯកឧត្ដមក៏បានបញ្ជាក់ថារូបឯកឧត្ដមបានទទួលសិទ្ធិពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋប្រជា- មានិតចិនដើម្បីធ្វើទស្សនកិច្ចនិងពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្មនៃប្រទេសទាំងពីរ។ភាគីទាំងពីរក៏បានពិភាក្សាយ៉ាងទូលំទូលាយស៊ីជម្រៅលើសហប្រតិបត្តិការរវាងក្រសួងទាំងពីរផងដែរ។

1_1-09-169

1_1-09-1610

1_1-09-165

1_1-09-164

1_1-09-163

1_1-09-168

1_1-09-1613

1_1-09-166