ឯកឧត្តមទេសរដ្ឋមន្ត្រីអនុញ្ញាតឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មទីក្រុង ហុងកុងចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ


ភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ ២០១៦ –កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នៅទីស្តីការក្រសួង សាធារណការ និងដឹកជញ្ជូនឯកឧត្តម ទេសរដ្ឋមន្ត្រីស៊ុនចាន់ថុលបានអនុញ្ញាតឱ្យលោកRaymond Yip អនុប្រធាននាយកប្រតិបត្តិផ្នែកទីផ្សារនៃក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មទីក្រុងហុងកុង (HKTDC)និងប្រតិភូ ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ។
លោកYip បានសម្តែងនូវការកោតសរសើរចំពោះឯកឧត្តមទេសរដ្ឋមន្រ្តីដែលបានផ្តល់ការគាំទ្រដល់HKTDC និងបានសម្តែងចំណាប់អារម្មណ៍ក្នុងការលើកកម្ពស់ឱកាសថ្មីនៃការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅ កម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែងការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំរបស់HKTDC និងបាន ប្តេជ្ញារួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបជូនលោកYip អំពីគម្រោងនានារួមមាន៖“ផ្លូវរថភ្លើងលើអាកាស (ស្កាយត្រេន)” ផ្លូវរថភ្លើងក្រោមដីនិងប្រព័ន្ធឡានដឹកជញ្ជូនប្រើផ្លូវដែក (Tramways) ដែលវិនិយោគិនទីក្រុង ហុងកុងអាចពិចារណាលើការវិនិយោគបាន។
ឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុនចាន់ថុលបានស្នើឱ្យលោកYip ជំរុញលើកទឹកចិត្តក្រុមហ៊ុនហុងកុងទាំងឡាយឱ្យ មកទស្សនា កម្ពុជាដើម្បីឈ្វេងយល់ឱ្យបានច្បាស់អំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសនេះនិង បានសន្យាភ្ជាប់ទំនាក់ទំនងការងារឱ្យកាន់តែជិតស្និទ្ធថែមទៀ់តជាមួយHKTDC ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទាក់ទាញវិនិយោគិនពីទីក្រុងហុងកុង៕

14642492_1297397870302329_7583348466114826894_n

14650154_1297397970302319_1647804420042294166_n

14650192_1297397956968987_687399776924103091_n

14650697_1297397866968996_8933801651891135447_n

14632874_1297397876968995_996464027380547614_n