ស្ថានភាពទឹកភ្លៀងថ្ងៃនេះ


rain-11-10-16-1-copy
ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងការធ្លាក់ភ្លៀងបន្ត ក្នុងរង្វង់មួយសប្តាហ៍ទៅមុខថែមទៀតក្រោយការជូនដំណឹងពីប្រព័ន្ធសម្ពាធទាប ដែលគំរាមខេត្ត១០ ភាគឧត្តរប្រទេស ។
នៅថ្ងៃទី១០ ខែតុលានេះទៀត ក្រសួងធនធានទឹកបានជួនដំណឹងថ្មីមួយទៀត នៃប្រព័ន្ធសម្ពាធទាប ដែលក្លាយមកពីព្យុះ AERE ដែលធ្វើដំណើរមកសមុទ្ទចិនត្បូង។ ប្រព័ន្ធសម្ពាធទាបថ្មីនេះ នឹងរំកិលមកភាគខាងត្បូងប្រទេសកម្ពុជា និងបង្កអោយមានភ្លៀងធ្លាក់ខ្លាំង នៅតំបន់ខ្ពង់រាប និងតំបន់ទំនាបកណ្តាល នៃប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ ១៦តុលា។
នៅជាមួយគ្នានេះផង ដែរកម្ពស់ទឹកទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់នៅថ្ងៃទី១០ ខែតុលានេះ មានការកើនឡើងផងដែរ ដោយសារភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃមកនេះ។ កំពស់ទឹកដោយសារភ្លៀងធ្លាក់ បាននាំឱ្យទន្លេមេគង្គស្ទឹងត្រែង មានកម្ពស់ 6.92m បើប្រៀបធៀបនឹងម្សិលមិញ កើនឡើងបាន ១២សង្ទីម៉ែត្រ ។ ទន្លេមេគង្គក្រចេះ ទឹកមានកម្ពស់ 16.43m ធៀបនឹងម្សិលមិញកើនឡើង ៣០សង្ទីម៉ែត្រ ។ ទន្លេមេគង្គកំពង់ចាម មានកម្ពស់ 11.13m បើធៀបនឹង មិ្សលមិញបានកើនឡើងចំនួន ១៨សង្ទីម៉ែត្រ ។ ទន្លេបាសាក់ចតុមុខ ទឹកមានកម្ពស់ 7.88m ធៀបនឹងមិ្សល មិញបានកើនឡើង ៧សង្ទីម៉ែត្រ។ ទន្លេមេគង្គអ្នកលឿង ទឹកមានកម្ពស់ 5.76m ប្រៀបធៀបនឹងម្សិលមិញទឹកបានកើនឡើង ៩សង្ទីម៉ែត្រ ។ ទន្លេបាសាក់កោះខែល ទឹកមានកម្ពស់ 6.66m ធៀបនឹងម្សិលមិញបានកើនឡើង ៦សង្ទីម៉ែត្រ។ នៅឯទន្លេសាបព្រែក ក្ដាមទឹកមានកម្ពស់ 7.05m ធៀបនឹងម្សិលមិញកើនឡើង ៦សង្ទីម៉ែត្រ ។