ព្រឹកថ្ងៃពុធ ៦រោច ខែកត្តិក ឆ្នាំច សំរិទ្ឋិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨
មណ្ឌលគិរីះ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តមណ្ឌលគិរី នៅស្រុកពេជ្រាដាក្រោមអធិបតីឯកឧត្តម លី សាមិ ប្រធានក្រុមប្រឹក្សាខេត្តស្តីទី និងឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរស្រុក ឃុំ និងប្រជាពលរដ្ឋជាង១០០នាក់ ពិធីបានប្រព្រឹត្តទៅនៅសាលាស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។