មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានបញ្ជូនគ្រឿងចក្រចុះជួសជុលទំនប់ និងស្តារបាតអាងទឹក ទំនប់បុស្បធំ


ដោយមានសំណូមពរពីប្រជាពលរដ្ឋ ចំនួន ៩៥ គ្រួសារ និងអាជ្ញាធរភូមិបុស្បធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០១៨ មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានបញ្ជូនគ្រឿងចក្រចុះជួសជុលទំនប់ និងស្តារបាតអាងទឹក ទំនប់បុស្បធំ ក្នុងគោលបំណងដើម្បីស្តុកទឹកសម្រាប់បម្រើឲ្យការប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពស្រែស្រូវរបស់ប្រជាពលរដ្ឋ ប្រមាណ ៥០ ហិកតា នាពេលខាងមុខ ។