ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០១៨ ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ដើម្បីអន្តរាគមន៍ជួយបូមទឹកស្រោចស្រពដំណាំស្រូវប្រាំងដែលកំពុងត្រូវការទឹក ចំនួន ៥៦០ ហិកតា នៅក្នុងឃុំគោកបល័ង្គ ស្រុកមង្គលបូរី ។ ការងារអន្តរាគមន៍នេះ គឺប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតមធ្យម ( ៦៥ សេះ ) ចំនួន ០២ គ្រឿង ដោយយកប្រភពទឹកពីអូរគោកទម្លាប់ ។