TOP NEWS: រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីថ្លែងការណ៍សំខាន់មួយ ដើម្បីសម្រួលស្ថានការណ៍ប្រព័ន្ធផ្សព្វផ្សាយបរទេស អង្គការសង្គមស៊ីវិល អ្នកនយោបាយ និងសហជីព


(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍សំខាន់មួយ ដើម្បីសម្រួលដល់ស្ថានការណ៍សម្រាប់ប្រព័ន្ធផ្សព្វផ្សាយបរទេសនៅកម្ពុជា អង្គការសង្គមស៊ីវិល និងអ្នកនយោបាយក្រុមប្រឆាំង ដែលត្រូវតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយកន្លងទៅ។

សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានៅមុននេះបន្តិចបានឱ្យដឹងថា រាជរដ្ឋាភិបាល បានបើកឱកាសឱ្យប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដូចជា វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) វិទ្យុអាស៊ីសេរី (RFA) បើកការិយាល័យនៅក្នុងប្រទេសកម្ពុជា។ ដោយឡែកសម្រាប់កាសែត Cambodia Daily រាជរដ្ឋាភិបាលក៏បានបង្ហាញឆន្ទៈអនុញ្ញាតឱ្យបើកដំណើរការឡើងវិញផងដែរ បើសិនជាបង់ពន្ធជូនរដ្ឋរួចរាល់។

សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល បានឲ្យដឹងថា រដ្ឋសភាបាននឹងកំពុងសិក្សាដើម្បីដកបម្រាមធ្វើនយោបាយរបស់អតីតថ្នាក់ដឹកនាំរបស់អតីតគណបក្សសង្រ្គោះជាតិចំនួន១១៨នាក់ផងដែរ។

ក្រៅពីនោះរាជរដ្ឋាភិបាលកម្ពុជា ក៏សន្យាបន្តដោះស្រាយបញ្ហាដីធ្លីដែលនៅសេសសល់ និងសម្រួលដល់សកម្មភាពអង្គការសង្គមស៊ីវិល និងសហជីព នៅក្នុងប្រទេសកម្ពុជាផងដែរ៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា៖