ឯកឧត្តម សុខ ឥសាន លើកឡើងបន្ទាប់ពី លោក រ៉ុង ឈុន សមាជិកគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បាននិយាយ នៅថ្ងៃ១២ តុលា ថា គ.ជ.ប សង្ឃឹម ស្ថានភាពនយោបាយល្អ ប្រសើរ នៅពេលអនាគត ដល់ខ្លីខាងមុខ ហើយគ.ជ.ប ចង់ឃើញ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលជាបក្សធំៗទាំងពីរ រក្សាស្ថានភាពនយោបាយ ឲ្យចុះត្រជាក់ដល់កំរិតសូន្យ ។
ឯកឧត្តម សុខ ឥសាន បានថ្លែងប្រាប់ទៅវិញថា “គណបក្សប្រជាជនកម្ពុជា អត់មានបង្កអ្វីដែលធ្វើឲ្យល្អក់កករ ដល់សភាពការណ៍ នយោបាយទេ តាំងពីដើមទីមក មានតែគណបក្សសង្គ្រោះជាតិទេ បានបង្កើតឡើង ធ្វើឲ្យស្ថានភាព នយោបាយ នៅក្នុងប្រទេសកម្ពុជា ឡើងកំដៅរហូត” ៕