ររសៀលថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០១៨នៅទីស្តីការក្រសួង ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឲ្យ លោក Patrick Paul Seger ប្រធានអង្គការ សាម៉ារីតាន់ភឺស សង្រ្គោះអន្តរជាតិ “Samaritan Purse International Relief” និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ។ កិច្ចពិភាក្សាបានផ្ដោតសំខាន់ទៅលើ ៖
– ការបន្តចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការរយៈពេល ៣ឆ្នាំ ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ។
– ការពង្រីក ទីតាំងគម្រោង “ប្រភពទឹកស្អាត នៃក្តី សង្ឃឹម” (Oaisis of Hope Project) ដោយ ធ្វើការតបណ្តាញទឹក ស្អាតក្នុង មូលដ្ឋាន និង ជីកអណ្តូងទឹកនៅ ខេត្ត បាត់ដំបង និងខេត្ត កំពង់ឆ្នាំង។
ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន បានអនុញ្ញាតឲ្យ លោក Patrick Paul Seger ប្រធានអង្គការ សាម៉ារីតាន់ភឺស សង្រ្គោះអន្តរជាតិ “Samaritan Purse International Relief” និងសហការី ចូលជួបសម្ដែងការគួរសម
