ឯកឧត្តម ម៉ុម ជឹមហ៊ុយ រួមជាមួយអាជ្ញាធរមូលដ្ឋាន បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមបេសកកម្មមនុស្សធម៌នៅកម្ពុជា ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋរស់នៅសង្កាត់ទឹកល្អក់២


នាព្រឹកថ្ងៃអង្គារ ១២រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា រួមជាមួយអាជ្ញាធរមូលដ្ឋាន បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមបេសកកម្មមនុស្សធម៌នៅកម្ពុជា ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋរស់នៅសង្កាត់ទឹកល្អក់២ ស្ថិតនៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ឯកឧត្តមប្រធាន បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យដែលបានចុះមកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនាពេលនេះ ។ ក្នុងឱកាសនោះដែរឯកឧត្តមប្រធាន បានជូនកាដូរអនុស្សាវរីយដល់គ្រូពេទ្យចំនួន១៥នាក់ផងដែរ។