ឯកឧត្តម ឧកញ៉ា បណ្ឌិត អូស្មាន ហាស្សាន់ បានទទួលជួប ថ្នាក់ដឹកនាំ សមាជិក សមាជិកា ជាឃោសនិករបស់ក្រសួងកិច្ចការឥស្លាមប្រទេសអារ៉ាប៊ីសាអូឌីត ១៩នាក់


នៅព្រឹកថ្ងៃអង្គារ ១២រោច ខែកត្តិក ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ឧកញ៉ា បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស លើកិច្ចការឥស្លាម បានទទួលជួប ថ្នាក់ដឹកនាំ សមាជិក សមាជិកា ជាឃោសនិករបស់ក្រសួងកិច្ចការឥស្លាមប្រទេសអារ៉ាប៊ីសាអូឌីត ១៩នាក់ ដែលជាបញ្ញវន្តខ្មែរឥស្លាម បញ្ចប់ការសិក្សានៅប្រទេសអារ៉ាប៊ីសាអូឌីត។