ឯកឧត្តម ឡេង ប៊ុនតេង អញ្ជើញជួបសំណេះសំណាលនិងសួរសុខទុក្ខក្រុមគ្រួសារលោកសោម សាវឿន ដែលពិការជើងទាំងពីរ


នៅថ្ងៃអង្គារ១២រោច ខែកត្តិក ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានិងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ រួមជាមួយលោកស្រី សុខ ណារី ចៅសង្កាត់រងទី១តំណាងលោកម៉ៅ ប៊ុនថាចៅសង្កាត់ជ្រោយចង្វារ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកថវិកា គ្រឿងឧបភោគ បរិភោគមួយចំនួនដល់ក្រុមគ្រួសារលោកសោម សាវឿន ដែលពិការជើងទាំងពីរ មានទីលំនៅក្នុងក្រុម១១ ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។