សម្តេចតេជោសែន អំពាវនាវពលរដ្ឋក្រៅស្រុក ធ្វើសាក្សីនៃការអភិវឌ្ឍន៍ជាតិ


hs-calling-13-10-16-2-copy

     សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍អំពាវនាវ ពលរដ្ឋខ្មែរក្រៅស្រុក ធ្វើសាក្សីនៃការអភិវឌ្ឍន៍ជាតិបច្ចុប្បន្ន គ្រាដែលក្រុមគណបក្សប្រឆាំង បន្តវាយប្រហារផ្សាយព័ត៌មានមិនពិតអំពីកម្ពុជា។

     ហ្វេសប៊ុករបស់សម្តេចតេជោនៅថ្ងៃទី១២ ខែតុលា បានអញ្ជើញខ្មែរនៅក្រៅប្រទេសទាំងអស់ ធ្វើដំណើរមកលេងនៅកម្ពុជា ដើម្បីពិនិត្យឲ្យឃើញជាក់ស្តែង នូវស្ថានភាពរីកចម្រើន និងការអភិវឌ្ឍប្រទេសជាតិនាពេលបច្ចុប្បន្ន។

     ប្រសាសន៍អំពាវនាវដែលធ្វើឡើងតាមទំព័រហ្វេសប៊ុក បានប្រព្រឹត្តទៅទន្ទឹមនឹងការឃោសនារបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បាននិយាយចោទប្រកាន់នៅក្រៅប្រទេសថា កម្ពុជាធ្វើការអភិវឌ្ឍន៍ក្លែងក្លាយ និងបន្តចោទថា កម្ពុជាក្នុងរបបដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ន បានធ្វើអោយប្រទេសជាតិក្រីក្រ។

     ហ្វេសប៊ុករបស់សម្តេចនៅថ្ងៃទី១២ ខែតុលានេះ បានសរសេរក្នុងសំដីដកស្រង់យ៉ាងនេះថា «សូមអញ្ជើញបងប្អូនខ្មែរ ជាពិសេស លោកយាយ លោកតា ដែលបានទៅរស់នៅបរទេសជាយូរឆ្នាំមកហើយៗ បានស្តាប់ត្រឹមតែការឃោសនាអកុសលមិនពិត របស់ជនអគតិមួយចំនួន… សូមបងប្អូនមកលេងស្រុកទេសយើង គឺពិតជាបានឃើញសមិទ្ធផលជាតិជាច្រើន ដែលបានកើតឡើងដោយការខិតខំកសាងស្ថាបនារបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី» ។

     ហ្វេសប៊ុករបស់សម្តេចតេជោសែន បានថ្លែងអំពាវនាវពលរដ្ឋខ្មែរក្រៅស្រុក សូមឈប់ជឿការនិយាយមិន ពិតអំពីកម្ពុជា និងសម្តេចបានថ្លែងចំអកទៅកាន់ក្រុមអ្នកឃោសនាអកុសលទាំងនោះថា បានត្រឹមតែធ្វើការ ឃោសនានិយាយគ្មានការពិត ដែលគ្មានប្រយោជន៍អ្វីដល់ប្រទេសជាតិឡើយ។

     សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំម្នាក់របស់កម្ពុជា ដែលបានធ្វើអោយប្រទេសអស់សង្គ្រាមស៊ីវិលទាំងស្រុង នៅចុងឆ្នាំ១៩៩៨… ជាមេដឹកនាំតែមួយគត់ ដែលបំបាត់តំបន់អបគមន៍ និងបានប្រមូលក្រុមគណបក្សនយោបាយដែលឈ្លោះប្រកែកគ្នា អោយស្ថិតក្រោមការគ្រប់គ្រងរាជរដ្ឋាភិបាល… ក្រោមដំបូលរដ្ឋធម្មនុញ្ញ… និងក្រោមម្លប់នៃព្រះមហាក្សត្រខ្មែរជាទីគោរពសក្ការៈ។

hs-calling-13-10-16-3-copy

hs-calling-13-10-16-4-copy

hs-calling-13-10-16-5-copy