អដ្ឋិធាតុ ឯកឧត្តមសាស្ត្រាវេជ្ជបណ្ឌិត Beat Richner អតីតស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាបានដង្ហែយកតម្កល់ទុកនៅចេតិយមុខមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប


ព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអមដំណើរសម្ដេច​ចៅហ្វាវាំងរវវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ទទួល និងដង្ហែអដ្ឋិធាតុ ឯកឧត្តមសាស្ត្រាវេជ្ជបណ្ឌិត Beat Richner អតីតស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាមកតម្កល់ទុកនៅចេតិយមុខមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប។

អដ្ឋិធាតុឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner ត្រូវបានដង្ហែ​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាបហើយ នៅព្រឹកថ្ងៃទី៥ខែធ្នូឆ្នាំ២០១៨នេះ។ បន្ទាប់​មកដង្ហែឆ្ពោះទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ដើម្បីយកមកតម្កល់នៅចេតិយនៅមុខមន្ទីរពេទ្យគន្ធបុប្ផាសៀមរាបដើម្បី​តម្កល់​ទុកអោយឲ្យពលរដ្ឋខ្មែរអាចគោរពវិញ្ញាណក្ខន្ធ័របស់ឯកឧត្តម ។

សូមដួង​វិញ្ញាណក្ខន្ធ​របស់​ឯកឧត្ដម​ បានទៅ​កាន់​សុគតិភព​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ៕