ថ្ងៃពុធ ១៣ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព. ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨
ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងលោកអភិបាលរងខេត្ត និងសហការី បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួន ជូនពលទាហាន ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅគាលានដ្ឋានតំបន់ប្រតិបត្តិការសឹករងកោះកុង និងកុមារកំព្រា នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តកោះកុង។
ឯកឧត្តម និងលោកជំទាវ ជូនពរសូមអោយបងប្អូនពលទាហាន ទាំងអស់ ឆាប់បានជាសះស្បើយ ពីជម្ងឺនានា ដើម្បីវិលទៅបម្រើការងារ ជាធម្មតា៕