ព្រឹកថ្ងៃពុធ ១៣រោច ខែកត្តិក ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០១៨ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ក្រុមជំនាញការកូរ៉េ សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន ចុះពិនិត្យ និងសិក្សសក្តានុពលទឹក ក្បាលអាងស្ទឹងសង្កែ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន និងខេត្តបាត់ដំបង ដើម្បីលើកជាគម្រោងអភិវឌ្ឍន៍វិស័យធនធានទឹក ។