មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ធ្វើទំនប់ស្ទាក់ទឹកដែលហូរធ្លាក់ពីតំបន់ផ្ទៃរងទឹកភ្លៀងរបស់ស្ទឹងសែន


ទឹកដែលហូរធ្លាក់ពីតំបន់ផ្ទៃរងទឹកភ្លៀងរបស់ស្ទឹងសែន ត្រូវបានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ធ្វើទំនប់ស្ទាក់បង្វែរទៅស្រោចស្រពដីស្រែកសិករ

បរិមាណទឹកភ្លៀងដែលបានធ្លាក់នៅតំបន់ផ្ទៃដីរងទឹកភ្លៀងរបស់ស្ទឹងសែននាពេលកន្លងមក បាន និងកំពុងហូរធ្លាក់ទៅកាន់ស្ទឹងសែន ។ ឆក់យកឱកាសនេះ ដើម្បីកាត់បន្ថយការប្រើប្រាស់ធនធានទឹកដែលមាន មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានបញ្ជូនគ្រឿងចក្រចុះទៅលើកជាទំនប់ ០១ ខ្សែ ប្រវែង ២០០ ម នៅចំណុចភូមិព្រែក ឃុំសំបូរ ស្រុកប្រាសាទសំបូរ និងកាយប្រឡាយ ០១ ខ្សែទៀត ប្រវែង ២០០ ម ដើម្បីបង្វែរទឹកនេះទៅស្រោចស្រពដំណាំស្រូវរបស់កសិករដែលកំពុងត្រូវការទឹកប្រមាណ ១.០០០ ហិកតា នៅក្នុងស្រុកប្រាសាទសំបូរ និងស្រុកកំពង់ស្វាយ ។ មកដល់ពេលនេះ ការងារខាងលើសម្រេចបាន ១០០% ហើយ ឯទឹកក៏បានហូរចូលដល់ស្រែកសិករដែលមានតម្រូវការទឹកជាបណ្តើរៗផងដែរ ។