ក្នុងឱកាសអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ អ្នកឧកញ៉ គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា រួមនិងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមវេទិកាធុរកិច្ចឡាវកម្ពុជាដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កម្ពុជា និងលោកជំទាវ ខេមុនី ផុសសេនា រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ។
វេទិកាធុរកិច្ចនេះ ត្រូវបានសហរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មឡាវ ក្នុងគោលបំណងជម្រុញធុរកិច្ចរវាងប្រទេសកម្ពុជា និងឡាវ។ សភាពាណិជ្ជកម្មទាំងពីរបានចុះអនុស្សារណៈយោគយល់គ្នាកាលពីឆ្នាំ២០១៦ កន្លងទៅ។