ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលសហគមន៍


ព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលសហគមន៍ ស្ថិតនៅក្នុងបរិវេនសាលាឃុំស្វាយអំពារ ភូមិស្វាយអំពារ ឃុំស្វាយអំពារ ស្រុកមុខកំពូលខេត្តកណ្ដាល ក្នុងក្របខណ្ឌ” គម្រោងសាកល្បងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ” ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការសាធារណរដ្ឋប្រជាមានិតចិន ៕