ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃព្រ.ហ ១៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិសក័ ព.ស.២៥៦២ ត្រូវនិងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម នាយឧត្តមសេនីយ៍ អុី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអនុញ្ញាតផ្តល់កិច្ចសម្ភាសន៍ដល់ទូរទស្សBTV ទាក់ទងនឹងនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅភូមិសាស្រ្តខេត្តប៉ៃលិន សំរាប់ផ្សព្វផ្សាយក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ នាពេលខាងមុខនេះ។