នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ នៅសាលាខេត្តកំពង់ធំ ឯកឧត្តមកត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកអង្គសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីសេវាសាធារណៈ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ អភិបាល នៃគណៈអភិបាលខេត្ត មន្ត្រីតំណាងធនាគារពិភពលោក និងមន្រ្តីទទួលបន្ទុកសេវាសាធារណៈ នៃមន្ទីរជុំវិញខេត្តចំនួន ៤ គឺ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ សរុបសមាសភាពប្រមាណចំនួន ១៦៤ នាក់ ក្នុងនោះស្ត្រី ៣៤ នាក់។