មន្រ្ដីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ តែងតែធ្វើការងារចុះល្បាតព្រៃ ក្នុងតំបន់ការពារដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន្ដ ជាប្រចាំ និងប្រើគ្រប់មធ្យោបាយដើម្បីចុះល្បាត ដូចជាផ្លូវគោក ប្រើប្រាស់ ម៉ូតូ គោយន្ដ និងដើរថ្មើរជើងរាប់គីឡូម៉ែត្រទាំងថ្ងៃទាំងយប់ ផ្លូវទឹកប្រើប្រាស់ទូកស្មាច់មួយគ្រឿង ដើម្បីល្បាត ។ ទោះបីជា ការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ក៏នៅតែមានជនខិលខូចលួចចូលទៅកាប់ឈើប្រណិត និងលួចនេសាទខុសច្បាប់ ដូច្នេះមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលប្រកបរបរកាប់ឈើលក់ សូមបញ្ឈប់សកម្មភាពនេះជាបន្ទាន់ ព្រោះវាគឺជាសកម្មភាព ល្មើសច្បាប់ ហើយនឹងអាចមានទោសទណ្ឌ ផងដែរ។ សូមអរគុណ