ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យប្រព័ន្ធប្រឡាយស្រោចស្រពរងទី ៣ ភ្នំវល្លិ៍


ថ្ងៃព្រហស្បតិ៍ ១៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០១៨ លោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យប្រព័ន្ធប្រឡាយស្រោចស្រពរងទី ៣ ភ្នំវល្លិ៍ ស្ថិតក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោយជួសជុល និងស្តារឡើងវិញរួចរាល់ជាស្ថាពរ ។

សូមបញ្ជាក់ជូនថា ប្រព័ន្ធប្រឡាយស្រោចស្រពរងទី ៣ ភ្នំវល្លិ៍ មានប្រភពទឹកពីអាងភ្នំវល្លិ៍ មានចំនួន ០៥ ខ្សែ សរុបប្រវែង ៧.៥០០ ម និងមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ៤៤៥ ហិកតា និងស្រូវប្រាំង ១២០ ហិកតា ។