សម្តេចភក្តី សាយ ឈុំ អនុញ្ញាតអោយឯកអគ្គរាជទូតតែងតាំងថ្មី ប្រចាំនៅសាធារណរដ្ឋអេហ្សីប អញ្ជើញចួលជួបសម្តែងការគួរសម


ព្រឹកថ្ងៃសុក្រ ១៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៨. ៣០ នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ទើបតែងតាំងថ្មីប្រចាំនៅសាធារណរដ្ឋអេហ្សីប អញ្ជើញចួលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ នៅមុនពេលអញ្ជើញទៅបំពេញបេសកកម្មការទូតប្រចាំសាធារណរដ្ឋអេហ្សីប។