គណៈប្រតិភូព្រឹទ្ធសភានៃព្រះជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងសន្និសីទអន្តរជាតិ ស្តីពីតួនាទីសភានៅក្នុងពិភពលោកសម័យបច្ចុប្បន្ន


ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ គណៈប្រតិភូព្រឹទ្ធសភានៃព្រះជាណាចក្រកម្ពុជាដឹកនាំដោយឯកឧត្តម ជុំ វង លេខាធិការគណៈកម្មការទី៣ និងឯកឧត្តម អ៊ុក គង់ សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងសន្និសីទអន្តរជាតិ ស្តីពីតួនាទីសភានៅក្នុងពិភពលោកសម័យបច្ចុប្បន្ន៖ ២៥ឆ្នាំនៃការអភិវឌ្ឍលើគ្រប់វិស័យរបស់ក្រុមប្រឹក្សាសហព័ន្ធរស្សី។
នារសៀលថ្ងៃដដែល គណៈប្រតិភូក៏ជួបសន្ទនាទ្វេរភាគីជាមួយក្រុមមិត្តភាពធសភារបស់ក្រុមប្រឹក្សានៃសភាសហព័ន្ធនៃសហព័ន្ធរុស្សី ដើម្បីពិភាក្សាអំពីការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរសភា រវាងសភា និងក្រុមមិត្តភាពនៃសភាទាំងពីរ ផងដែរ។