ពិធីប្រគល់-ទទួលផ្ទាំងគំនូររបស់វិចិត្រករ ញឹក ឌឹម


នាថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃអង្គារ ៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅសារមន្ទីរជាតិ មានការប្រារព្ធពិធីប្រគល់-ទទួលផ្ទាំងគំនូរ “ទេសភាពមាត់សមុទ្រ” មួយផ្ទាំង រវាងក្រុមប្រឹក្សាធម្មនុញ្ញ និងក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្នុងគោលបំណងចុះបញ្ជីរក្សាទុកជាសម្បត្តិបេតិកភណ្ឌជាតិ។
ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អឹុម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប:។
គំនូរនេះជាស្នាដៃដែលនៅសេសសល់ដ៏កម្ររបស់វិចិត្រករ ញឹក ឌឹម ដែលកន្លងមកត្រូវបានដាក់តាំងនៅក្នុងអគារ”ស” នៃវិមានរដ្ឋចំការមន អតីតព្រះរាជដំណាក់នៃព្រករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ”និងសម្តេចព្រះមហាក្សត្រីយ៍ នរោត្តម មុនីនាថសីហនុ