លោកជំទាវ បាន ស្រីមុំ បានអញ្ជើញពិភាក្សាជាមួយលោកឧកញ៉ា ជា គា


ប៉ៃលិន៖ ដោយទទួលបានសំណូមពរពីប្រជាពលរដ្ឋ លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ព្រមទាំងក្រុមការងារ បានអញ្ជើញពិភាក្សាជាមួយលោកឧកញ៉ា ជា គា ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីរកដំណោះស្រាយ ចំពោះបញ្ហាកសិកដ្ឋាន បានបង្ហូរទឹកកខ្វក់ ចូលទៅក្នុងអូរធម្មជាតិ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ 11-12-2018