នៅព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ ផ្នែកកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះជួបកសិករដែលកំពុងជួបបញ្ហាលើដំណាំធូរេន ចំនួន៩០គ្រួសារ មានដែលផ្ទៃដីដាំធូរេនសរុប ៣០៣.៧៨ហិចតា ដែលស្ថិតក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដើម្បីជួយសង្គ្រោះកសិករលើផលដំណាំនិងការលូតលាស់ នៃចំការនីមួយៗផងដែរ។