សកម្មភាពនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ ចុះធ្វើការសាបគ្រាប់ពូជស្រូវ សំរាប់ធ្វើស្រែពិសោធន៏


សកម្មភាពនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ ថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ២០១៨

១- លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមជាមួយ មន្ត្រីបច្ចេកទេសកសិកម្ម នៃការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងមន្ត្រីកសិកម្មចិន បានចុះធ្វើការសាបគ្រាប់ពូជស្រូវ សំរាប់ធ្វើស្រែពិសោធន៏ នៅឧទ្យានវិទ្យាសាស្ត្រកសិកម្មគំរូ យូណាន – បន្ទាយមានជ័យ ចិន-កម្ពុជា នៅឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

២- លោកអនុប្រធានការិយាល័យផែនការគណនេយ្យ រួមជាមួយ លោកមន្ត្រីការិយាល័យកសិកម្មក្រុងប៉ោយប៉ែត បានអញ្ជើញចូលរួមសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលសង្កាត់ ក្រុង(២០១៩-២០២១)នៅសាលាក្រុងប៉ោយប៉ែត ក្រោមអធិបតីភាពលោកអភិបាលក្រុងប៉ោយប៉ែត៕