ព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានចែកចង្ក្រានបរិស្ថានជូនប្រជាពលរដ្ឋ ១ ០០០ គ្រួសារ មកពីឃុំកោះសូទិនស្រុកកោះសូទិន និងឃុំកោះមិត្តស្រុកកំពង់សៀម ។
ពិធីនេះបានរៀបចំនៅភូមិទី ១៤ ឃុំកោះសូទិន ស្រុកកោះសូទិនខេត្តកំពង់ចាម ក្នុងក្របខ័ណ្ឌកម្មវិធីបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុនៃគម្រោងកែលម្អផ្លូវជនបទ ជំហានទី ២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ៕