ភ្ញៀវទេសចរជាតិ និងអន្តរជាតិធ្វើដំណើរកម្សាន្តបុណ្យសមុទ្រនៅខេត្តកោះកុង អាចចូលរួមវាយតំលៃប្រសិទ្ធភាពនៃការផ្តល់បដិសណ្ឋារកិច្ចនៅច្រកទ្វារអន្តរជាតិព្រំដែនចាំយាម


នៅក្នុងសិក្ខាសាលាអបអរ ពិធីបុណ្យសមុទ្រលើកទី៧ ក្រោមប្រធានបទ “ឆ្នេរស្អាត ពលរដ្ឋរមណីយ – Beautiful Bay, Happy Citizen” អមដោយពាក្យស្លោក “អេកូទេសចរណ៍សម្រាប់កំណើនបៃតង និងការអភិវឌ្ឍប្រកប
ដោយនិរន្តរភាព – Ecotourism for Green Growth and Sustainable Development”
អមជាមួយពិធីប្រគល់បណ្ណសរសើរ លិខិតសរសើរដល់មូលដ្ឋានអាជីវកម្មទេសចរណ៍
គំរូតំបន់ឆ្នេរសមុទ្រកម្ពុជាប្រចាំឆ្នាំ២០១៨ និងជ័យលាភីឆ្នេរស្អាត (Beach Eco-Label) នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តកោះកុង ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានប្រគល់នូវ Standy QR code ប្រព័ន្ធវាយតម្លៃបដិសណ្ឋារកិច្ចល្អច្រកទ្វារអន្តរជាតិចាំយាម ភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចចូលរួមធ្វើការវាយតម្លៃសេវាបដិសណ្ឋារកិច្ចល្អរបស់ច្រកទ្វារអន្តរជាតិចាំយាម៖
– មន្ត្រីអន្តោប្រវេសន៍
– មន្ត្រីចត្តាឡីសក្តិ
– មន្ត្រីគយ ។ល។

សូមអញ្ជើញចូលរួមទាំងអស់គ្នា ក្នុងចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អច្រកទ្វារអន្តរជាតិ ដោយគ្រាន់តែ ស្កេន QR Code។
ទាំងអស់គ្នា ដេីម្បី “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយះ៖ ផ្តល់ភាពកក់ក្តៅ” !

បដិសណ្ឋារកិច្ចល្អជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ។