វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់


បរិវេណសាលាស្រុកភ្នំក្រវាញ
ព្រឹក ១៥ ធ្នូ ២០១៨
វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ក្រោមគណៈអធិបតីភាពដ៍ខ្ពង់ខ្ពស់
-ឯកឧត្តម ឈុន សុង ប្រធានក្រុមប្រឹក្សាខេត្ត
-ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់​។​

អង្គវេទិកានេះមានគោលបំណងដើម្បីឲ្យក្រុមប្រឹក្សាខេត្ត ជម្រាបជូនដល់ក្រុមប្រឹក្សាក្រុង/ស្រុក ឃុំ/សង្កាត់ សហគមន៍ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានា អំពីសកម្មភាពរបស់ខ្លួនក្នុងរយៈពេលមួយឆ្នាំកន្លងមក និងមានការឆ្លើយតបចំពោះសំណើ ឬសំណូមពរន ឬការពិភាក្សា ស្រាយបំភ្លឺអំពីបញ្ហានានា ដែលអ្នកចូលរួមបានផ្តល់មតិយោបល់ក្នុងពេលនេះ ដើម្បីលើកកម្ពស់ការឆ្លើយតបចំពោះតម្រូវការរបស់មូលដ្ឋាន គាំទ្រកិច្ចតំណើរការកំណែទម្រង់ដល់ការអភិវឌ្ឍ តាមបែបលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
និងដោយមានការអញ្ជើញចូលរួមពីសំណាក់តួអង្គពាក់ព័ន្ធជាច្រើនដូចជា សមាជិកក្រុមប្រឹក្សា គណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សា គណៈអភិបាលក្រុង​/ស្រុក សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងខេត្ត តំណាងសហគមន៍មូលដ្ឋាន ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត សរុប ៣៣១ រូប ស្ត្រី៦២ រូប