ឯកឧត្តម នាយឧត្តមសេនីយ៍ អុី ឈាន បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍វិមាន ឈ្នះ ឈ្នះ ជំនាន់ទី៣


ថ្ងៃសៅរ៍៨កើត ខែមិគសិរ ឆ្នាំច សំរឹទិ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨

ឯកឧត្តម នាយឧត្តមសេនីយ៍ អុី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍វិមាន ឈ្នះ ឈ្នះ ជំនាន់ទី៣ និងចែកវិញ្ញាប័នបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាមចំនួន១២០នាក់ មកពីបណ្តាអង្គភាព នៃកងយោធពលខេមរភូមិន្ទ នៅវិមានឈ្នះ ឈ្នះ រាជធានីភ្នំពេញ ។