ថ្ងៃសុក្រ ៧កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៨ ៖
-លោកប្រធានមន្ទីរ លោកប្រធាន អនុប្រធាន មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល និងមន្ត្រីការិយាល័យ ក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម សហការជាមួួយ ប្រធានការិយាល័យកសិកម្មស្រុក អាជ្ញាធរភូមិ ឃុំ ស្រុក និងភ្នាក់ងារសុខភាពសត្វភូមិ បានចុះយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺ គោក្របី ចែកគោពូជ ធុងទឹកក កាតាបថ្នាំព្យាបាល និងឯកសារផ្សព្វផ្សាយពីជំងឺទទួល បានលទ្ធផល ដូចខាងក្រោម៖
១.បានចែកគោពូជដល់កសិករ ចំនួន០៨គ្រួសារ
២.បានចែក កាតាប ថ្នាំព្យាបាល ធុងទឹកកក និងឯកសារដល់ភ្នាក់សុខភាពសត្វភូមិចំនួន០៥នាក់ ។
៣.បានចាក់វ៉ាក់សាំងជំងឺសាទឹកនិងអុតក្ដាមគោក្របី ចំនួន ៣១៥ក្បាល(ក្របីចំនួន១៥ក្បាល)
ក្រោមអធិបតីភាព ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាល នៃគណ:អភិបាលខេត្តមណ្ឌលគិរី នៅភូមិអរបួន ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី