ព្រឹកថ្ថៃអាទិត្យ ៩កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញពិនិត្យផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ប្រវែង ៣២ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៦២ ត្រង់ចំណុចភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ឆ្ពោះទៅដល់ទីរួមស្រុកជ័យសែន ខេត្តព្រះវិហារ ដែលទើបនិងស្ថាបនារួច ក្នុងក្របខណ្ឌគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ ជំហានទី ៤ (RIP 4 ) របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់ហិរញ្ញប្បទានជំនួយឥតសំណងរបស់រដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (Kfw) និងថវិកាបដិភាគរបស់កម្ពុជា ៕
ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជើញពិនិត្យផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ប្រវែង ៣២ គីឡូម៉ែត្រ
