ពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី២៥ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តីសាយឈុំអនុប្រធានគណបក្សប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល


នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជន កម្ពុជា បានប្រារព្ធពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី២៥ ជូនសិក្ខាកាមដែលជាមន្រ្តីគណបក្សមកពីក្រសួង ស្ថាប័ន រាជធានី ខេត្ត សរុបចំនួន៦៨រូប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការនៃ គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល។ មានប្រសាសន៍ទៅកាន់សិក្ខាកាមនាឱកាសនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានលើកឡើងថា ពិធីបើកវគ្គអប់រំនយោបាយជំនាន់ទី ២៥ នៅពេលនេះ គឺបានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយស្របពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៤ កាន់តែខិតជិតមកដល់។ សម្តេចបានគូសបញ្ជាក់ថា វគ្គអប់រំនយោបាយរបស់គណបក្ស គឺជាគោលការណ៍ចម្បងដែលគណបក្សតែងតែប្រកាន់យកតាំងតែពីដើមរៀងមក សំដៅលើកកម្ពស់ការយល់ដឹងរបស់មន្ត្រីគណបក្សទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ដើម្បីឲ្យមន្ត្រីគណបក្សទាំងអស់ មានសមត្ថភាពប្រកបដោយគុណភាព និងមានបទពិសោធន៍ការងារដើម្បីទៅបំពេញភារកិច្ចជូនគណបក្ស ជូនប្រជាជននិងជូនប្រទេស ជាតិប្រកបដោយប្រសិទ្ធភាព។ សម្តេចបានរំព្ញកឡើងវិញថា មកដល់ពេលនេះ ការបើកវគ្គអប់រំនយោបាយនៅថ្នាក់កណ្តាលបានចំនួន ២៤ វគ្គ និងនៅថ្នាក់រាជធានីខេត្តក្រុងបានចំនួន ៣២២ វគ្គ ។ វគ្គទាំងអស់នោះ បានដំណើរការទៅយ៉ាងរលូននិងទទួលបានលទ្ធផលស្របតាមរំពឹងទុករបស់គណបក្ស។ ឯមន្ត្រីគណបក្សដែលបានរៀនសូត្ររួចហើយ ទាំងនៅថ្នាក់កណ្តាល ទាំងនៅរាជធានី ខេត្ត ក្រុង មាន ៣៥០៤០ នាក់ បាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម រស់រវើកតាមភារកិច្ចដែលបានប្រគល់ជូន ហើយអនុវត្តស្របទៅតាមលក្ខន្តិកៈ គណបក្ស គោលការណ៍ និងគោលនយោបាយរបស់គណបក្ស នៅតាមបណ្តាថ្នាក់ បណ្តាផ្នែក និងមូលដ្ឋាននៅទូទាំងប្រទេស ។
ព្រមជាមួយនេះសម្តេចក៏បានបង្ហាញជំនឿជឿជាក់ថា ឆ្លងតាមបទពិសោធន៍ នៃបណ្តាវគ្គកន្លងមក វគ្គអប់រំនយោបាយជំនាន់ទី ២៥ នេះ នឹងបន្តប្រព្រឹត្តទៅកាន់តែរលូន កាន់តែមានប្រសិទ្ធភាព និងកាន់តែទទួលបានលទ្ធផលខ្ពស់ថែមទៀត។ សម្តេចបានស្នើឲ្យគណៈគ្រប់គ្រងវគ្គ គ្រូឧទ្ទេសនាម យកអស់ពីកម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញា គ្រប់គ្រងដឹកនាំវគ្គទាំងមូលឲ្យដំណើរការបានល្អ ទាំងសុខភាព ជីវភាព ទាំងការរៀនសូត្ររបស់សិក្ខាកាម ដើម្បីឲ្យឆ្លើយតបទៅនឹងសំណូមពរដ៏ពិសិដ្ឋរបស់គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្ស។ ទន្ទឹមនេះសម្តេចក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ឲ្យយកចិត្តទុកដាក់ខិតខំក្រេបជញ្ជក់ឲ្យបានច្រើនជាអតិបរមានូវចំណេះដឹងដែលវគ្គផ្តល់ជូន និងត្រូវរក្សាសាមគ្គីភាព កិច្ចសហការគ្នា ដើម្បីឲ្យការរៀនសូត្រទទួលបានលទ្ធផលខ្ពស់ទាំងអស់គ្នា។

14670634_1068789836567158_4347444654179711582_n

14718821_1068789349900540_2951891884198934286_n

14705767_1068790009900474_8272834313651257712_n

14650570_1068789543233854_1662284401337800909_n

14720349_1068789343233874_2606875502076143154_n

14670654_1068790096567132_7898326129824651357_n

14732234_1068789873233821_9164881079102899450_n

14720448_1068790086567133_5174579405571807419_n

14642416_1068789693233839_6190623325613699944_n

14642336_1068789549900520_2969603839202778456_n

14590324_1068789853233823_8475400972713736408_n

14581575_1068789913233817_354793876441201467_n

14572305_1068789413233867_5804428227153569150_n