ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានជួបសំណេះសំណាលជាមួយបងប្អូន អ្នករត់ម៉ូតូឌុប និងអ្នកបើកបរម៉ូតូកង់៣ ចំនួន ៥១នាក់ មកពីសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
សម្តេចភក្តី បានសាកសួរសុខទុក្ខ និងស្វែងយល់ពីជីវភាពរស់នៅ ការប្រកបមុខរបរប្រចាំថ្ងៃរបស់បងប្អូនម្នាក់ៗ ហើយព្រមជាមួយនេះដែរ សម្តេចបានជំរុញលើកទឹកចិត្តបងប្អូនអោយមានការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរ អោយបានម៉ើងម៉ាត់ ដើម្បីជៀសវាងពីគ្រោះថ្នាក់ដល់ខ្លួនយើងផង ដល់ភ្ញៀវដែលរួមដំណើរជាមួយយើងផង ដល់អ្នកផ្សេងទៀតដែលកំពុងធ្វើដំណើរជុំវិញខ្លួនយើងផង និងដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរក្នុងសង្គមជាតិយើងផង។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជួបសំណេះសំណាលជាមួយបងប្អូនប្រកបរបររត់ម៉ូតូឌុប និងបើកបរម៉ូតូកង់៣
