ពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់ប្រព័ន្ធចម្រោះជីវខ្សាច់


ព្រឹក​ថ្ងៃអាទិត្យ​ ៩កេីត​ ខែមិគសិរ​ ឆ្នាំ​ច​ សំរឹទ្ធិ​ស័ក​ ព.ស២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​១៦​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ នៅសាលាបឋមសិក្សាអូររាំងឪ​ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់ប្រព័ន្ធចម្រោះជីវខ្សាច់​ ក្រោមអធិបតីភាពលោក​ឧកញ៉ា​ ជឹង​ ធានគាត​ និងលោក​ ងួន​ ប៊ុណ្ណាន​ អភិបាល​ នៃគណ:អភិបាលស្រុក​អូររាំងឪ​។ ពិធីនេះក៏មានការអញ្ជេីញចូលរួមពីឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​​ជាប្រតិភូ​ លោក​ លោកស្រី​អភិបាល​រងស្រុក​ នាយករដ្ឋបាលសាលាស្រុក​ លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីរបស់ស្រុក​ ប្រធានការិយាល័យ​ជុំវិញ​ស្រុក​ និងចំណុះសាលាស្រុក​ ក្រុមប្រឹក្សា​ឃុំអំពិលតាពក​ មេភូមិចំណុះសាលា​ លោកគ្រូ​ អ្នកគ្រូ​​ អាណាព្យាបាល​សិស្ស​ ព្រមទាំងសិស្សានុសិស្សសរុបប្រមាណជាង​ ១,០០០នាក់។ ជាមួយនោះ​លោកឧកញ៉ា​ និងលោកជំទាវ​ ព្រមទាំងក្រុមការងារបានឧបត្ថម្ភ​ដូចខាងក្រោម​ ៖
-ចាក់ផ្លូវបេតុងបង្ហេីយក្នុងបរិវេណសាលា​ ថវិកា ១,០០០$
-តុសម្រាប់ដាក់កុំព្យូទ័រ​១​ កុំព្យូទ័រ​លេីតុ​ និងម៉ាស៊ីន​ព្រីន​ធឺរ​មួយសម្រាប់​ ដល់សាលាបឋមសិក្សាអូររាំងឪ
-ក្រុមប្រឹក្សា​ឃុំអំពិលតាពក​ និងមេភូមិចំណុះសាលា​សរុបចំនួន​ ១៧នាក់​ ក្នុងម្នាក់ៗទទួលបានសារុង​ ១​ ថ្នាំពេទ្យ​ ១កញ្ចប់​ និងថវិកា​ ១០០,០០០៛
-លោកគ្រូ​ អ្នក​គ្រូ​ចំនួន​ ២៤នាក់​ ក្នុងម្នាក់ៗទទួលបានសារុង​ ១​ ថ្នាំពេទ្យ​ ១កញ្ចប់​ មួកសុវត្ថិភាព​ ១​ និងថវិកា​ ១០០,០០០៛
-សិស្សានុសិស្ស​ចំនួន​ ៩៥០នាក់​ ក្នុងម្នាក់ៗទទួលបានដបដាក់ទឹក​ ១​ សៀវភៅ​ ២ក្បាល​ ខ្មៅដៃ​ ២ដេីម​ ជ័រលុប​ ១​ ដែកខួង​ ១​ និងថវិកា​ ១០,០០០៛
-ប្រជាការពារ​ និងនគរបាលចរាចរណ៍​ចំនួន​ ១០នាក់​ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន​ ៥០,០០០៛។