ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ”អ្នកណាក៏បានដឹងដែរ ថាសម រង្ស៊ីត្រូវរងនូវសាលក្រមរបស់តុលាការឲ្យជាប់គុក២ ឆ្នាំ


ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ ២០១៨នេះបានលើកឡើងថា ពេលទណ្ឌិតសម​ រង្ស៊ី ចូលមកស្រុកខ្មែរភ្លាម សមត្ថកិច្ចនឹងចាំទទួលស្វាគមន៍ហើយនាំយកទៅសេតវិមានព្រៃស​ស្របតាមអំណាចច្បាប់។

ឯកឧត្តម សុខ ឥសាន អះអាងបែបនេះក៏ព្រោះតែសម​ រង្ស៊ីត្រូវរងនូវសាលក្រមរបស់តុលាការឲ្យជាប់គុក២ឆ្នាំនិងបង់ប្រាក់៨​លានរៀលពីបទចាញ់ក្តីបរិហារកេរ្តិ៍ឧបនាយករដ្ឋមន្រ្តី ​ហោ​ ណាំហុងកាលពីឆ្នាំ២០១៣​​ ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់តាមរយៈបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាមថា”អ្នកណាក៏បានដឹងដែរ ថាសម​​ រង្ស៊ីត្រូវរងនូវសាលក្រមរបស់តុលាកា​រឲ្យជាប់គុក២ ឆ្នាំនិងបង់ប្រាក់៨​លានរៀលពីបទចាញ់ក្តីបរិហារកេរ្ត៏​ ឧបនាយករដ្ឋមន្រ្តី​ហោ​ ណាំហុងកាលពីឆ្នាំ២០១៣​ ហើយបានរត់គេចខ្លួនចាប់ពីពេលនោះរហូតមក​ ។ ដូច្នេះ​នៅពេលមាន វត្តមានមុខរបស់ទណ្ឌិតសម​ រង្ស៊ីភ្លាម​សមត្ថកិច្ចនឹងស្វាគមន៍ទណ្ឌិតរូបនេះភ្លាមតាមដីកាចាប់ខ្លួនដែលមានស្រាប់និងនៅជាធរមាន​ ហើយនឹងបញ្ជូនទៅសេតវិមានព្រៃ​ស្របតាម អំណាចច្បាប់”៕