នារសៀលថ្ងៃសុក្រ ៧កើត ខែកក្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្ដម ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានជួបប្រឹក្សាយោបល់ជាមួយលោកស្រី Hadil Hijazi ជាប្រធានទីប្រឹក្សាសម្រាប់ធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣។
គោលបំណងនៃជំនួបពិភាក្សានេះ គឺដើម្បីជួបពិភាក្សាជាមួយសភាពាណិជ្ជកម្មកម្ពុជាធ្វើការប្រឹក្សាយោបល់ ស្នើសុំធាតុចូល និងវាយតម្លៃសមិទ្ធិផលដែលកម្ពុជាសម្រេចបានកន្លងមកពាក់ព័្ធនឹងការធ្វើបច្ចុប្បន្នភាពរបស់សាភាពាណិជ្ជកម្មកម្ពុជាដែលទាក់ទងទៅនឹងប្រធានបទនៃជំពូក១០ និយាយអំពី “Services trade” នៃយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣។