ជំនួបពិភាក្សាស្ដីពីការធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣


នារសៀលថ្ងៃសុក្រ ៧កើត ខែកក្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្ដម ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានជួបប្រឹក្សាយោបល់ជាមួយលោកស្រី Hadil Hijazi ជាប្រធានទីប្រឹក្សាសម្រាប់ធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣។

គោលបំណងនៃជំនួបពិភាក្សានេះ គឺដើម្បី​ជួបពិភាក្សាជាមួយសភាពាណិជ្ជកម្មកម្ពុជាធ្វើការប្រឹក្សាយោបល់ ស្នើសុំធាតុចូល និង​វាយតម្លៃសមិទ្ធិផល​ដែល​កម្ពុជា​សម្រេច​បានកន្លងមកពាក់ព័្ធនឹង​ការធ្វើបច្ចុប្បន្នភាពរបស់សាភាពាណិជ្ជកម្មកម្ពុជាដែលទាក់ទងទៅនឹងប្រធានបទនៃជំពូក១០ និយាយអំពី “Services trade” នៃយុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣។