ពិធិបើកវគ្គសិក្ខាសាលាបណ្តុះបណ្តាល ស្តីអំពីធនធានមនុស្សទេសចរណ៍កម្រិតខ្ពស់ ចិន-កម្ពុជា ឆ្នាំ២០១៨


ព្រឹកថ្ងៃស្រុក ១៤កើត ខែមិកសិរ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅសណ្ឋាគារអង្គរផាលេស ខេត្តសៀមរាប បានបើកវគ្គសិក្ខាសាលាបណ្តុះបណ្តាល ស្តីអំពីធនធានមនុស្សទេសចរណ៍កម្រិតខ្ពស់ ចិន-កម្ពុជា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងមានអញ្ជើញចូលរួមពី លោក ង៉ោ ម៉េងជ្រុន អភិបាលរងខេត្តបន្ទាយមានជ័យ លោក LIU ZHIJIUE កុងស៊ុលចិន ប្រចាំខេត្តសៀមរាប លោក CHENG YUNCHUAN ប្រធានមូលនិធិទំនាក់ទំនងមិត្តភាពអន្តរជាតិ លោក LI JIAXI ប្រធានផ្នែកសហប្រតិបត្តិការអន្តរជាតិ និងមានចូលរួមពីមន្ត្រីរដ្ឋបាលខេត្ត មន្ត្រីមន្ទីរ អង្គភាព ពាក់ព័ន្ធ និងមន្ត្រី ដែលមកពីខេត្តបន្ទាយមានជ័យ សរុបចំនួន ១៥០រូបផងដែរ។

ក្នុងសិក្ខាសាលានេះ លោក ពៅ ពិសិដ្ឋ បានសំណេះសំណាល និងថ្លែងអំណរគុណ ដល់សិក្ខាកាមទាំងអស់ ដែលបានចំណាយពេលដ៏មានតម្លៃ ចូលរួមវគ្គសិក្ខាសាលា ស្តីពីធនធានមនុស្សទេសចរណ៍កម្រិតខ្ពស់ ចិន-កម្ពុជា ហើយក៏បានសំណូមពរដល់សិក្ខាកាមទាំងអស់អោយយកចិត្តទុកដាក់ដើម្បីទទួលបានចំណេះដឹងថ្មីៗ ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់ក្រសួងទេសចរណ៍ និងស្ថាប័នរដ្ឋ នៃប្រទេសកម្ពុជា និងគ្រឹះស្ថានសិក្សា ព្រមទាំងអ្នកពាក់ព័ន្ធនានា៕