លោកជំទាវ​ មាន​ សំអាន​ បានអញ្ជេីញសួរសុខទុក្ខលោកជំទាវ​​ ប៉ុក​ ណាឌី​ អភិបាលរងខេត្តបន្ទាយមានជ័យ​


នាព្រឹកថ្ងៃសុក្រ ១៤កើត ខែមិកសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨​ លោកជំទាវ​ មាន​ សំអាន​ ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា​ បានអញ្ជេីញសួរសុខទុក្ខលោកជំទាវ​​ ប៉ុក​ ណាឌី​ អភិបាលរងខេត្តបន្ទាយមានជ័យ​ដែលសម្រាកព្យាបាលជំងឺដោយសារគ្រោះថ្នាក់ចរាចរណ៍​ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង​។
​ គ្រោះថ្នាក់ចរាចរណ៍នេះ កេីតឡេីងនៅចំណុចភូមិថ្មកែវ ឃុំស្វាយជ្រំ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ក្នុងដំណើរទៅបំពេញបេសកកម្ម នៅរាជធានីភ្នំពេញ៕