លោកជំទាវ​ មាន​ សំអាន​ អញ្ជេីញដាក់កម្រោងផ្កា គោរពវិញ្ញាណក្ខន្ធសពលោក​ជំទាវ សោ​ មុន្នីរ័ត​ អភិបាលនៃគណៈអភិបាលរងខេត្តប៉ៃលិន


នារសៀលថ្ងៃសុក្រ ១៤កើត ខែមិកសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨​ លោកជំទាវ​ មាន​ សំអាន​ ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា​ បានអញ្ជេីញដាក់កម្រោងផ្កា គោរពវិញ្ញាណក្ខន្ធសពលោក​ជំទាវ សោ​ មុន្នីរ័ត​ អភិបាលនៃគណៈអភិបាលរងខេត្តប៉ៃលិន ដែលបានទទួលមរណភាព កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១១:៣៥នាទីព្រឹក ក្នុងជន្មាយុ៥៦ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍។

សពលោក​លោកជំទាវ សោ​ មុន្នីរ័ត​ ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិអូរច្រារកណ្តាល សង្កាត់ទួលល្វា​ ក្រុងប៉ៃលិន ខេត្តប៉ៃលិន​៕