(ភ្នំពេញ)៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ បានទទួលជួបសវនាការ និងពិភាក្សាការងារជាមួយ លោក វ៉ាង វិនធៀន (Wang wentian) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ដែលជំនួបនេះ បានធ្វើឡើងនៅវិមានរដ្ឋសភា។
នៅក្នុងជំនួបពិភាក្សា សម្តេចប្រធានរដ្ឋសភាកម្ពុជា បានសម្តែងអបអរសាទចំពោះលោក Wang wentian ដែលត្រូវបានរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ជ្រើសតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា។ សម្តេច ក៏បានលើកឡើងឆ្នាំ២០១៨នេះ គឺជាខួបលើកទី៦០ ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជាចិនផង ។
សម្តេច ហេង សំរិន បានជឿជាក់ថា សម្រាប់អាណត្តិលោក Wang wentian នៅកម្ពុជានេះ នឹងធ្វើកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន កាន់តែខ្លាំងឡើងបន្ថែមទៀត។
សូមបញ្ជាក់ថា លោក វ៉ាង វិនធៀន (Wang wentian) បានក្លាយជា ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជាជំនួស លោក ស្យង់ ព័រ ដែលបានផុតអាណត្តិ នៅចុងឆ្នាំនេះ៕