សម្ដេចតេជោផ្ដល់អនុសាសន៍ឱ្យប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍រក្សាកិត្តិយស និងកេរ្ត៍ឈ្មោះប្រទេសជាតិ


ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦–សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ល្អៗ ឱ្យប្រតិភូនាវាយុវជនកម្ពុជា២៩នាក់ ដែលនឹងចេញ ដំណើរទៅចូលរួមកម្មវិធីនាវាយុវជនអាស៊ានជប៉ុន ត្រូវរក្សាឱ្យបាននូវកិត្តិយស និងកេរ្តិ៍ឈ្មោះប្រទេសរបស់ជាតិ។
ក្នុងជំនួបដែលធ្វើនៅវិមានសន្តិភាព នារសៀលថ្ងៃទី១៧តុលានេះ លោក ស៊ាន សុលក្ខណ៍ ប្រធានក្រុមនាវា យុវជនអាស៊ីអាគ្នេយ៍កម្ពុជាបានគោរពរាយការណ៍ ជូនសម្តេចតេជោ នាយករដ្ឋមន្ត្រីថា ប្រតិភូនា កម្ពុជាដែល នឹងត្រូវ ចូលរួមក្នុងកម្មវិធី នាវា យុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៣មានយុវជនចំនួន ២៩នាក់។ ប្រតិភូ យុវជនកម្ពុជា និងធ្វើដំណើររយៈពេល៥២ថ្ងៃចាប់តាំងពីថ្ងៃទី ២៥តុលា ដល់ថ្ងៃទី ១៥ ធ្នូឆ្នាំ ២០១៦។
កម្មវិធី នេះធ្វើឡើងក្នុងគោលបំណងការបង្កើតមិត្តភាព សាមគ្គីភាព និងការយោគយល់គ្នារវាង យុវជនអាស៊ាន និងយុវជនជប៉ុន, លើកកម្ពស់ស្មារតីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ, ពង្រីក ទស្សនាទាននានារបស់យុវជន លើកិច្ចតំបន់ និងពិភពលោក។ តាមរយៈកម្មវិធីនេះតាមរយៈកម្មវិធីនេះ យុវជននឹងអាចអភិវឌ្ឍន៍ខ្លួនឯងបង្កើត បណ្តាញទំនាក់ទំនង និងពង្រឹងភាពជា អ្នកដឹកនាំ ដើម្បីរួមចំណែកដល់ការកសាង‌និងអភិវឌ្ឍន៍សង្គម។
កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣នេះ ប្រតិភូយុវជនទាំង១១ប្រទេសនឹងធ្វើដំណើរទៅជួបជុំគ្នា នៅប្រទេសជប៉ុន‌ បន្ទាប់មកធ្វើដំណើរតាមនាវា ដោយមានកម្មវិធីជាច្រើនឆ្លងកាត់ ប្រទេសអាស៊ានដូចជា វៀតណាម សិង្ហបុរី ឥណ្ឌូនេស៊ី និងត្រលប់ទៅបញ្ចប់កម្មវិធីវិញនៅប្រទេសជប៉ុន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសំដែងការអបអរសារទរ និង មោទនភាព ចំពោះយុវជនកម្ពុជា ដែលបានសម្រេចជ្រើសរើសនិងការចូលរួមរបស់យុវជន ក្នុងកម្មវិធីនាវា យុវជនអាស៊ីអាគ្នេយ៍ជប៉ុន។សម្តេចតេជោបានបញ្ជាក់ អំពីមូលហេតុដែលកម្ពុជាចូលជាសមាជិក អាស៊ាន រួមមាន ទី១ ដោយសារគោលការណ៍មិនជ្រៀតជ្រែកកិច្ចការងារផ្ទៃក្នុង,ទី២ ស្មារតីសហគមន៍មានន័យថា សមាជិកអាស៊ានទាំងអស់មាន ភាពស្នើភាពនិងស្មើសិទ្ធ ទី៣ ការជំរុញកំណើនសេដ្ឋកិច្ច និងការកសាងសង្គម ដែលយើងអាច ទាញបានអំពីសមាគមន៍អាស៊ាននេះ និងចំណុចទី៤ ដែលជាកត្តាសំខាន់ គឺច្រកការទូតរបស់ កម្ពុជាយើងទៅកាន់បរទេស។ជាមួយគ្នានេះដែលសម្តេច តេជោ នាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ដល់ យុវជនកម្ពុជា ត្រូវកសាងស្នាដៃជាយុវជនគំរូដើម្បីកិត្តិយស និងកេរ្តិ៍ឈ្មោះសម្រាប់ប្រទេសជាតិរបស់យើង ជាពិសេស ត្រូវពង្រឹងកសាងទំនាក់ទំនង សាមគ្គីភាព មិត្តភាព ជាមួយយុវជនដូចគ្នាក្នុងតំបន់អាស៊ាន និង ជប៉ុន ផងដែរ៕

14680557_1126431634071999_4330490534000968935_n

14691139_1126431757405320_871196217685770582_n

14718707_1126431654071997_1932012427862316480_n

14720331_1126431694071993_5701456038240743797_n

14729207_1126431814071981_1264679794015521174_n

14642079_1126431890738640_4862907075217499182_n