នៅក្នុងដំណើរបំពេញបេសកកម្ម នៅខេត្តបន្ទាយមានជ័យ និងប៉ៃលិន សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលពិនិត្យ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលារៀនចំនួន០៦ នៅតាមដងផ្លូវពីខេត្តសៀមរាប ឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦។
សាលារៀនទាំង០៦នោះរួមមាន វិទ្យាល័យទឹកជោ វិទ្យាល័យជប់វារី សាលាបឋមសិក្សាភ្នំជញ្ជាំងសាលាបឋមសិក្សា គោកលុន សាលាបឋមសិក្សា ហ៊ុន សែនឈ្នួរមានជ័យ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ និងសាលាបឋមសិក្សា សេរីសោភ័ណ្ឌ ស្ថិតក្នុងក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសអញ្ជើញចូលពិនិត្យនោះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អគារសិក្សា ទីចាត់ការ និងរៀបចំ ទីធ្លាសាលា ជូនដល់សាលានីមួយៗផងដែរ។