ពិធីប្រគល់វិញ្ញាបនបត្រកម្រិតអន្តរជាតិ​ និងប្រគល់លិខិតសរសេីរ​ និងរង្វាន់ដល់សិស្សានុសិស្សសាលាអន្តរជាតិ​ អាយ​ ឃីត​ UCMAS


នៅព្រឹកថ្ងៃអាទិត្យ ០១ រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណះអភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបនបត្រកម្រិតអន្តរជាតិ និងប្រគល់លិខិតសរសើរ និងរង្វាន់ដល់សិស្សានុសិស្សចំនួន ៨៥៩ នាក់ របស់សាលាអន្តរជាតិ អាយ ឃីត UCMAS សាខាខេត្តសៀមរាប ។ ពិធីកមានការអញ្ជើញចូលរួមពី លោក Bernard Wang Teow Teng នាយកប្រតិបត្តិសាលាអន្តរជាតិ UCMAS ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ។ ពិធីរៀបចំនៅភោជនីយដ្ឋាន Apolo plaza Siem Reap ។